មាតិកា
កិច្ចប្រជុំស្តីពីការចុះស្រាវជ្រាវ និងប្រមូលទិន្នន័យ ពីការកាត់ឆ្វៀលដី នៅក្នុងតំបន់ការពារធនធានធម្មជាតិ និងគម្របព្រៃឈើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៨ សីហា ២០២០
152

ថ្ងៃព្រហស្បត្តិ៍ ០៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព,ស  ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មានកិច្ចប្រជុំស្តីពីការចុះស្រាវជ្រាវ និងប្រមូលទិន្នន័យ ពីការកាត់ឆ្វៀលដី នៅក្នុងតំបន់ការពារធនធានធម្មជាតិ និងគម្របព្រៃឈើជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់ លោក ផាយ ឡេង អភិបាលនៃគណៈអភិបាលស្រុកបាកានលោក ឡុង ប៉ុង ប្រធានការិយាល័យ នៃរដ្ឋបាលព្រៃឈើ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្ត អភិបាល ,អភិបាលរង ក្រុង ស្រុកក្នុងខេត្តពោធិ៍សាត់ នាយ~នាយរងខណ្ឌ~នាយផ្នែកខណ្ឌរដ្ឋបាលព្រៃឈើ ពោធិ៍សាត់ អនុប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ការិយាល័យជំនាញ អនុប្រធានការិយាល័យសុរិយោដី នៃមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ និង ចៅសង្កាត់ មេឃុំ ក្រុមប្រឹក្សាឃុំ ជំទប់ មេភូមិ និងស្មៀនឃុំក្នុងខេត្តពោធិ៍សាត់អ្នកចូលរួមសរុប៤៩នាក់, ស្រ្តី៣នាក់ក្នុងកិច្ចប្រជុំនេះផ្តោតលើ៤ចំនុច៖
១-ការណែនាំអំពីសេចក្តីសម្រេចបង្កើតគណៈ កម្មការ (លេខ២០ គជដព,២៥៥/២០សសរ,កសិខ និងលេខ២៥៣/២០ សសរ,កសិខ)
២-ការអនុវត្តន៍តាមនិតិវិធី
៣-ការពន្យល់ខ្លឹមសារបញ្ជីសំនួរសម្រាប់ប្រមូល ព័ត៌មាន
៤-បញ្ហាផ្សេងៗ

ចំនួនអ្នកចូលទស្សនា
Flag Counter