ថ្ងៃព្រហស្បតិ៍ ៩ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០២០ លោកស្រី ជ័យ ចន្នី បានចូលរួមកិច្ចប្រជុំ ស្តីពី ការប្រឡងប្រណាំងទីក្រុងស្អាត លើកទី០៣ ឆ្នាំ២០២១ នៅសាលប្រជុំរដ្ឋបាលសាលាខេត្ត ក្រោមអធិបតីភាព លោក ជំទាវ ម៉ែន ផល្លី អភិបាលរងនៃគណៈអភិបាលខេត្តពោធិសាត់ ដែលមានអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធ ជុំវិញខេត្ត សរុបចំនួន ៣៩ នាក់ ស្រី ០៧ នាក់។ជាលទ្ធផលនៅក្នុងកិច្ចប្រជុំពិភាក្សានេះដែរមានការពិភាក្សាកែសម្រួល សមាសភាពក្រុមលេខាធិការនៃក្រុមការងារ ប្រឡងប្រណាំងទីក្រុងស្អាតខេត្តពោធិសាត់ និងបន្ថែម លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម និង លោកស្រី ឈុន សេរីរដ្ឋ ប្រធានមន្ទីរពាណិជកម្ម នៅក្នុងក្រុមលេខាធិការ នៃក្រុមការងារ ប្រឡងប្រណាំងទីក្រុងស្អាតផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម