ថ្ងៃព្រហស្បត៏ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវថ្ងៃទី ២៧ ខែ សីហាឆ្នាំ២០២០ផ្នែករដ្ឋបាលជលផល រាំងទិល សហការ អាជ្ញាធរឃុំខ្នារទទឹង និងប៉ុស្តិនគរបាលឃុំខ្នារទទឹង បានចុះប្រតិបត្តិការនៅចំណុចភូមិខ្នារទទឹង ឃុំខ្នារទទឹង បានជួបប្រទះឃើញការនេសាទដោយប្រើឧបករណ៏របាំងព្រួលកាត់ទទឹងប្រឡាយ សមត្ថកិច្ចបានធ្វើការបំផ្លាញចោលនៅនឹងកន្លែងបាន០១ករណីវត្ថុតាងរួមមាន ៖
- លូ ស្បៃមុង ចំនួន ០៨ មាត់
- ព្រួល ២ម ×៣ម ចំនួន ២៣ផែន ប្រវែង៤២ម
- បង្គោលចំនួន ៨០ដើម
- កូនត្រីចម្រុះចាក់លែង ០៤គក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម