ថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ប្រធានការិយាល័យវិវាទកម្ម នៃរដ្ឋបាលជលផល ដឹកនាំដោយលោក សេង សុវណ្ណារិទ្ធ ដោយមានការចូលរួមពី លោកនាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង និងកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិសាត់ បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចាប់ពីឃ៉ំ កំពង់លួង រហូតដល់ ភូមិ កំពង់ប្រាក់ ឃ៉ំ ស្នារអន្សា ស្រុកក្រគរ ជាលទ្ឋផលបង្ក្រាប បាន០២ ករណី ។
វត្ថុតាងបំផ្លាញចោលរួមមាន :
- របាំងសាច់អួន ចំនួន ៤ខ្សែ ប្រវែង ៤៥០ ម៉ែត្រ
- ក្បាលបរ ចំនួន ៤គ្រឿង
- របាំងស្បៃមុង ៥ខ្សែ ប្រវែង ៣០០ម៉ែត្រ
- លូកងស្បៃមុងចំនួន ១០មាត់
- បង្គោលចំរឹងចំនួន ៣២០ ដើម
- ចាក់លែងកូនត្រីចំរុះ ៤០ គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម