នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ នៅភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរៀបចំពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចំនួន៤០គ្រួសារ ដែលមានការគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួម លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ និងជាប្រធាន អនុកម្មវិធីAspire ខេត្តពោធិ៍សាត់ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ ,លោក រស់ ឡា ប្រធានការិយាល័យ ធនធានធម្មជាតិ និងបរិស្ថានស្រុកក្រគរ និង អ្នកស្រី គង់ សារុន ក្រុមប្រឹក្សាឃុំអន្លង់ត្នោត
ព្រមទាំងមានការចូលរួមពី មន្រ្តីបច្ចេកទេស កម្មវិធីASPIRE ភ្នាក់ងារផ្សព្វផ្សាយឃុំ មេភូមិ និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ធាតុចូលកសិកម្មដែលចែកជូនដល់កសិករ បណ្តុំអាជីវកម្ម មានដូចជា ទូភ្ញាស់ពងមាន់ ពូជមាន់ ចំណីមាន់ ស្នូកទឹក ស្នូកចំណី ចំណាញ់ ទ្រុងកូនមាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម