ថ្ងៃអាទិត្យ ១២កើត ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េង អានសហការណ៍ជាមួយយោធាខេត្តនិងសហគមន៍ នេសាទស្រីចឹក បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ប្រទះឃើញបទ ល្មើសនេសាទដោយឧបករណ៍របាំងស្បៃមុងដាក់កាត់ប្រឡាយហុងបង្ហៀផ្ទះគរធ្វើអោយ ស្ទះចរាចរណ៍ត្រី នៅចំណុច ប្រឡាយហុង
បង្ហៀផ្ទះគរ ភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ជាលទ្ធផលបាន ០១ ករណី វត្ថុតាង
(បំផ្លាញចោល)៖
_ របាំងស្បៃមុងចំនួន ៤ ខ្សែប្រវែង៣០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ១០ មាត់
_ បង្គោលចំនួន ៣០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ០២ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម