មាតិកា
ពិធី សំណេះសំណាលជាមួយ មន្ត្រីរាជការស្រុកបាកាន និងប្រកាសតែងតាំងប្រធានស្តីទី ការិយាល័យអប់រំ យុវជន និងកីឡាស្រុកបាកាន
ចេញ​ផ្សាយ ៣១ សីហា ២០២០
118

ថ្ងៃចន្ទ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០  លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួម ពិធី សំណេះសំណាលជាមួយ មន្ត្រីរាជការស្រុកបាកាន និងប្រកាសតែងតាំងប្រធានស្តីទី ការិយាល័យអប់រំ យុវជន និងកីឡាស្រុកបាកានក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយបានការ ចូលរួមពី ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព នានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អាជ្ញាធរ ស្រុក ឃុំ ប្រធានការិយាល័យអប់រំតាមបណ្តាស្រុកក្រុង និងមន្ត្រីអប់រំ យុវជន និងកីឡាយ៉ាងច្រើនកុះករ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចែកជូនវត្ថុកំដរដៃ ដល់លោកគ្រូ អ្នកគ្រូ និងអ្នកចូលរួម ជាង៤០០នាក់ ក្នុងម្នាក់ៗទទួលមបានសារុង១។ ដោយឡែកសម្រាប់អ្នកគ្រូមានផ្ទៃពោះ និងត្រៀមឆ្លងទន្លេ ក្នុងម្នាក់ៗទទួលបានការឧបត្ថម្ភ នូវសារុង៣ និងថវិកាបន្ថែមមួយចំនួនជូនដល់គ្រួសារនិវត្តន៍ជនផងដែរ៕

ចំនួនអ្នកចូលទស្សនា
Flag Counter