មាតិកា
ចេញប្រតិបត្ដិការបង្រ្កាបបទល្មើស នៅភូមិកំពង់ថ្គោល ឃ៉ំ អន្សារចំបក់ ស្រុកក្រគរ
ចេញ​ផ្សាយ ៣១ សីហា ២០២០
89

ថ្ងៃចន្ទ ១៣ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ខែ  សីហា  ឆ្នាំ ២០២០ សង្កាត់រដ្ឋបាលជលផលកំពង់លួងដឹកនាំដោយលោក យូ សុវិចិត្រ សហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្ដិការសឹករងខេត្ដពោធិ៍សាត់ បានចេញប្រតិបត្ដិការបង្រ្កាបបទល្មើសបានប្រទះឃើញជនសង្ស័យកំពុងធ្វើនេសាទលួចដួសកូនត្រីប្រា  នៅភូមិកំពង់ថ្គោល ឃ៉ំ អន្សារចំបក់ ស្រុកក្រគរ ជាលទ្ធផលបង្រ្កាបបាន ១ករណី វត្ថុតាងបំផ្លាញ
ចោលរួមមាន :
- អួនស្បៃមុងចំនួន ០១វង់ ប្រវែង ៣៥ម៉ែត្រ
- កូនត្រីប្រា ០១កាដុង ចំនួន ២០០០ ក្បាល
ហើយត្រូវបានសមត្ថកិច្ចជំនាញធ្វើការចាក់លែងចូលទៅក្នុង បឹងទន្លេសាបវិញ ។

ចំនួនអ្នកចូលទស្សនា
Flag Counter