មាតិកា
ការប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ជ្រោយវែង ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង
ចេញ​ផ្សាយ ៣១ សីហា ២០២០
72

ថ្ងៃច័ន្ទ  ១៣កើត ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េង អានសហការណ៍ជាមួយយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ជ្រោយវែង  ភូមិកោះក្អែក  ឃុំរាំងទិល  ស្រុកកណ្ដៀង ជាលទ្ធផលបាន ០២ ករណី វត្ថុតាង (បំផ្លាញចោល)៖
 _ របាំងសាច់អួនចំនួន ៣ ខ្សែ ប្រវែង ៨៥០ ម៉ែត្រ
 _ លូកងសាច់អួនចំនួន ៤ មាត់
 _ របាំងស្បៃមុងចំនួន ២ ខ្សែ ប្រវែង ៣៥០ ម៉ែត្រ
 _ លូកងស្បៃមុងចំនួន ០២ មាត់
 _ បង្គោលចំនួន ៤៦០ ដើម
 - ចាក់លែងត្រីចំរុះទម្ងន់ ៣៥ គីឡក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter