ថ្ងៃចន្ទ១៣កើតខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ផ្នែករដ្ឋបាលជលផល រាំងទិល បានសហការជាមួយលោកមេឃុំមេទឹក និងលោកមេប៉ុស្តិមេទឹក រួមជាមួយប្រជាពលរដ្ឋចំនួន ៩រូប (ស្រី ៣រូប ) នៅសាលាឃុំមេទឹកបានអញ្ជើញ មកប្រជុំផ្សព្វផ្សាយស្ទីពីការអប់រំ ណែនាំលើកទី០១ដែលមានខ្លឹមសារមានដូចជា៖
- ហាមឃាត់ការកាប់បំផ្លាញព្រែលិចទឹក
ការដាក់សម្រះបង្ករឲ្យត្រីកុំ ។
- ការផ្សព្វផ្សាយច្បាប់ស្តីពីជលផល ក្នុង មាត្រា
៩៨ ចំណុច១និងមាត្រា១០១ចំណុច៦ និង
ការដាក់ទោសទណ្ឌ។
ក្រោយពីបានបញ្ចប់អង្គប្រជុំសមត្ថកិច្ចជលផលបានធ្វើកំណត់ហេតុអប់រំណែនាំ ឲ្យបញ្ឍប់ការកាប់ព្រៃលិចទឹកការដាក់សម្រះបង្ករឲ្យត្រីកុំជាលើកទី១ និងបានអានឲ្យគាត់ស្តាប់ទទួលយកបាន ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម