មាតិកា
ចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទជលផល នៅចំនុចឃុំ កំពង់លួង រហូតដល់ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ
ចេញ​ផ្សាយ ០១ កញ្ញា ២០២០
147

ថ្ងៃអង្គារ១៤កើត  ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ ដឹកនាំដោយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួមពី នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប យោធាខេត្ត  មន្រ្ដីបរិស្ថានកំពង់លួង កម្លាំងB05  កម្លាំងសរុប ២០ នាក់ មធ្យោ បាយកាណូតចំនួន៥គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទជលផល នៅចំនុចឃុំ កំពង់លួង រហូតដល់ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរជាលទ្ធផល បាន ០១ករណី បំផ្លាញចោល ៖ របាំងសាច់អួន ១០ ខ្សែ ប្រវែង ២១៦០ ម៉ែត្រក្បាលបរ ១០គ្រឿង,បង្គោលចំនួន ៤៥០ ដើមនិង ចាក់លែងត្រីចំរុះ ៨៥ គីឡូក្រាម។

 

ចំនួនអ្នកចូលទស្សនា
Flag Counter