ថ្ងៃអង្គារ៍១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំក្រុមការងារ ការិយាល័យផលិតកម្មនិងបសុព្យាបាលចុះពង្រឹងនិងជម្រុញសកម្មភាពចាក់វ៉ាក់សាំងសារទឹកគោ ក្របី ជាមួយផ្នែកផលិតកម្មនិងបសុព្យាបាលនៃការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថាន និងភ្នាក់ងាសុខភាពសត្វភូមិ នៅភូមិស្ទឹងថ្មី ចំណុចទួលកកោះ ឃុំប្រម៉ោយ ស្រុកវាលវែង ។
លទ្ធផលចាក់បាន គោក្របីសរុបចំនួន ៦២ក្បាល /មានក្របី ១២ ក្បាល ។
ក្រុមការងារបានផ្តល់ជូនភ្នាក់ងារសុខភាពសត្វភូមិនូវ សម្ភារ:បរិក្ខាបសុពេទ្យ ថ្នាំព្យាបាលសត្វ និងបែងចែកវ៉ាក់សាំងសារទឹក សម្រាប់យុទ្ធនាការចាក់គោ-ក្របី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម