មាតិកា
ពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ ចំនួន៤០គ្រួសារ នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០២ កញ្ញា ២០២០
88

នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានរៀបចំពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ ចំនួន៤០គ្រួសារ ដែលមានការគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។
ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ លោក ស៊ុន វណ្ណ ទីប្រឹក្សាកម្មវិធីAspire ខេត្តពោធិ៍សាត់ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ  ខេត្ត  លោក រស់ ឡា ប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកក្រគរ ព្រមទាំងមានការចូលរួមពី មន្រ្តីបច្ចេកទេស កម្មវិធីASPIRE  ភ្នាក់ងារផ្សព្វផ្សាយឃុំ អនុភូមិ និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមគោ។ គណអធិបតីបានធ្វើការចែកធាតុចូល ដល់កសិករបណ្តុំអាជីវកម្ម មានដូចជា  ជី UREA និង ពូជស្មៅ ។

ចំនួនអ្នកចូលទស្សនា
Flag Counter