នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិកណ្តឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានរៀបចំពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មដំណាំអំពៅ ចំនួន៤០គ្រួសារ ដែលមានការគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ/អនុកម្មវិធីAspire ខេត្តពោធិ៍សាត់ តំណាងការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកបាកាន ព្រមទាំងមានការចូលរួមពី មន្រ្តីបច្ចេកទេស កម្មវិធីASPIRE ភ្នាក់ងារផ្សព្វផ្សាយឃុំ មេភូមិ និងសមាជិកបណ្តុំអាជីវកម្មដំណាំអំពៅ។ចំពោះធាតុចូលដល់កសិករបណ្តុំអាជីវកម្ម មានដូចជា ជីធម្មជាតិ ៤០ការុងនិង ថ្នាំកសិកម្ម ៣កេស។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម