មាតិកា
ពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចំនួន៤០គ្រួសារ នៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០២ កញ្ញា ២០២០
101

នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិកញ្ជរ ឃុំកញ្ជរ   ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានរៀបចំពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចំនួន៤០គ្រួសារ ដែលមានការគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។
ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោកអភិបាល រងស្រុកកណ្តៀង មន្ត្រីបច្ចេកទេស កម្មវិធីAspireមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ ទីប្រឹក្សាaspire  លោកមេឃុំនិងមានការចូលរួមពី មន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកណ្តៀង ព្រមទាំង ភ្នាក់ងារផ្សព្វផ្សាយឃុំ មេភូមិ និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សរុប៤០គ្រួសារ ដោយក្នុង០១គ្រួសារបាន ទទួលសំម្ភារ:ពីកម្មវិធីaspire ពូជមាន់០៥ក្បាល សំណាញ់ហ៊ំទ្រុង៥គ.ក្រ ចំណី១៥គក្រ ស្នូកទឹក០២គ្រឿងនិងទូរភ្ញាស់ពងមាន់០៤គ្រឿងក្នុង១បណ្តុំ សរុបរួមមាន មាន់សរុប២០០ក្បាល សំណាញ់ហ៊ំទ្រុង២០០គ.ក្រ ចំណី ៦០០គ.ក្រ និងស្នូកទឹក៨០គ្រឿង និងទូរភ្ញាស់ពងមាន់០៤គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter