ថ្ងៃអង្គារ៍១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមជាមួយលោក ហុឹង មករា ប្រធានក្រុមការងារកម្មវិធីASPIRE ក្រុងពោធិ៍សាត់ បានធ្វើជាអធិបតីភាព ក្នុងពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្ដុំអាជីវកម្មដំណាំដំឡូងមី ជីកសិកម្ម ថ្នាំកំចាត់ ស្មៅ និងថ្នាំកសិកម្ម ចំនួន៤០គ្រួសារ នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម