ថ្ងៃអង្គារ៍ ១៤កើត ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល
កណ្ដៀង សហការណ៍ជាមួយ ក្រុមប្រឹក្សាឃុំ រាំងទិល ប៉ូលីសប៉ុស្ដិ៍ឃុំរាំងទិល យោធាខេត្ត និងមេភូមិកោះកែវ បានចុះប្រតិ បត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជល ផល ដល់ទីតាំងទិញ/លក់ឧបករណ៍ស្បៃមុង មួយកន្លែងម្ចាស់ឈ្មោះ ផាង យ៊ំាងណាម ភេទ ប្រុស អាយុ ៥៨ ឆ្នាំជនជាតិវៀតណាម មាន ទីលំនៅ ភូមិកោះកែវឃុំរាំងទល ស្រុក កណ្ដៀង ខេត្តពោធិ៍សាត់។ ក្រុមសមត្ថកិច្ចធ្វើការដកហូតបានស្បៃមុងទម្ងន់ ៥២ គីឡូក្រាម វត្ថុតាងបាន ដកហូតមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលបណ្ដោះអាសន្ន រងចាំថ្នាក់លើ សម្រេច។ រីឯម្ចាស់ក្រុមសមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំអោយបញ្ឈប់ទិញ/លក់ឧបករណ៍ស្បៃមុងគ្រប់ប្រភេទជាបន្ទាន់ បើមិន ដូច្នេះទេនឹងទទួលខុសត្រូវចំពោះមុខ ច្បាប់ ស្ដីពីជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម