ថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងការិយាល័យជំនាញ រួមជាមួយនាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្ម បានអញ្ជើញចូលរួមទិវាបង្ហាញ ពូជស្រូវសែនក្រអូប០១ ក្នុងសហគមន៍អភិវឌ្ឍន៍កសិកម្ម រស្មីកសិករ នៅភូមិកំពង់សំបួរ ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយទិន្នផលដែលទទួលបានចំនួន ៤.០៩៤ គ.ក្រ ក្នុងមួយហិតតា នឹងធ្វើដោយកសិករ ឈ្មោះ ជា សុគន្ធ ជាម្ចាស់ស្រែ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម