ថ្ងៃពុធ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០១ខែកញ្ញា ឆ្នាំ២០២០លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរ បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីគោលកាណ៍ចងក្រងសមាជិកចលនាភូមិមួយ ផលិតផលមួយនៅសាលាខេត្តពោធិសាត់ ក្រោមអធិបតីភាព ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ភូមិមួយផលិតផលមួយ ឯកឧត្តម អ៊ឹុង គឹម លាង អភិបាលរងខេត្ត គោលបំណងនៃកិច្ចប្រជុំមាន ៖
១- ជំរុញចលនាភូមិមួយ ផលិតផលមួយ
២-ផ្សព្វផ្សាយអំពីគោលបំណង និងសារសំខាន់នៃការចងក្រងសមាជិកចលនាភូមិមួយ ផលិតផលមួយ និង៣-ប្រមូលទិន្នន័យមានស្រាប់ពីមន្ទីរពាក់ព័ន្ឋដើម្បីរួមគ្នាព្រាងឡើងនៅបញ្ជីផលិតករ បឋម ។ បន្ទាប់ពីការពិភាក្សារអង្គប្រជុំបានសម្រេច មន្ទីរកសិកម្ម មាន៥សហគមន៍ ( ប្រភេទស្រូវសែនក្រអូប បន្លែយកស្លឹក បន្លែយកផ្លែ ការកែច្នៃត្រីងៀត គោងៀត/ក្របីងៀត )
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម