ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ មានរៀបចំពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មបំប៉នលើការចិញ្ចឹមគោយកសាច់និងជំរុញផលិតកម្មចំនួន៤០គ្រួសារ ដែលមានការគាំទ្រដោយ កម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។
ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពីលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម មន្ត្រីបច្ចេកទេស កម្មវិធីAspireមន្ទីរកសិកម្ម ខេត្តពោធិ៍សាត់ ទីប្រឹក្សាaspire លោកក្រុមប្រឹក្សាឃុំនិងមានការចូលរួមពី មន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ព្រមទាំង ភ្នាក់ងារផ្សព្វផ្សាយឃុំ មេភូមិ និងសមាជិកបណ្តុំអាជីវកម្មចិញ្ចឹមមាន់សរុប៤០គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម