មាតិកា
កម្មវិធីចែកធាតុចូលកសិកម្មរួមមាន មាន់ពូជ ចំណី ស្នូកទឹក ស្នូកចំណី សំណាញ់ព័ទ្ធទ្រុងមាន់ ដល់បណ្តុំអាជីវកម្មចិញ្ចឹមមាន់ ស្ថិតនៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញ
ចេញ​ផ្សាយ ០៣ កញ្ញា ២០២០
109

ថ្ងៃព្រហស្បត្តិ៍១រោច ខែភទបទ្រ  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ សីហាឆ្នាំ ២០២០ លោក​ ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមជាអធិបតីភាព ក្នុងកម្មវិធីចែកធាតុចូលកសិកម្មរួមមាន មាន់ពូជ ចំណី ស្នូកទឹក ស្នូកចំណី សំណាញ់ព័ទ្ធទ្រុងមាន់ ដល់បណ្តុំអាជីវកម្មចិញ្ចឹមមានចំនួន ៤០ គ្រួសារស្ថិតនៅភូមិស្វាយប៉ាក ឃុំព្រងិល ស្រុកភ្នំក្រវាញដោយក្នុងមួយគ្រួសារទទួលបាន ពូជមាន់០៥ក្បាល(មាន់ញី០៤ក្បាល ឈ្មោល០១ក្បាល) ស្នូកទឹកចំនួន០១ ស្នូកចំណីចំនួន០១ សំណាញ់០២ដុំ និងចំណីចំនួន០១បាវ។ លោកប្រធានមន្ទីរ បានផ្តាំផ្ញើ សូមបងប្អូនទាំងអស់គ្នា ដែលទទួលបានធាតុចូលទាំងនេះ ត្រូវយកចិត្តទុកដាក់ចំពោះការចិញ្ចឹម និងធ្វើការថែទាំឱ្យបានល្អ ធ្វើយ៉ាងណាពង្រីកនូវពូជមាន់ដែលបានចែកជូន ក្នុងគោលបំណង់បង្កើតជាមុខរបរ ក៏ដូចបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារផងដែរ។ ជាមួយគ្នានេះ លោកក៏មានមតិណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ឱ្យងាកមកចាប់អារម្ភ និងយកចិត្តទុកដាក់លើវិស័យកសិកម្មដូចជា ការចិញ្ចឹមសត្វ ត្រូវគិតពីកត្តាចម្បងមួយចំនូន គឺការជ្រើសរើសពូជល្អ បច្ចេកទេសចិញ្ចឹម មានទីតាំងចិញ្ចឹមត្រឹមត្រូវ សុវត្ថិភាព និងជាពិសេសទីផ្សារដែរត្រូវលក់ផលិតផល។

ចំនួនអ្នកចូលទស្សនា
Flag Counter