នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ លោក កែវ ចន្ទកែវ អនុប្រធានមន្ទីរ បានចូលរួមសិក្ខាសាលាស្តីពីការរៀបចំអាជីវកម្ម ប្រកបដោយភាពជោគជ័យ នៅសាលាខេត្តពោធិសាត់ ក្រោមអធឹបតីភាព ឯឧ ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ លោកឧកញ្ញា តែ តាំងប៉ ប្រធានសម្ព័ន្ឋសមាគមន៍សហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ្ញា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធិសាត់ និងដោយមានការអញ្ជើញចូលរួមពីមន្ទីរជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អាជីវករ ពាណិជ្ជករ និងម្ចាស់សហគ្រាស ធុនតូច និងមធ្យម ក្នុងខេត្តពោធិសាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម