ថ្ងៃព្រហស្បត្តិ៍១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសណាល ពិភាក្សាការងារពាក់ព័ន្ធនឹងការវាយតម្លៃអង្កការដៃគូរអភិវឌ្ឍន៍នានានៅក្នុងខេត្តពោធិ៍សាត់ ជាមួយ កញ្ញា ឡូសុខា អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងលោក គឹម ឡុង ប្រធានគម្រោងប្រូម៉ាឃីត នៃអង្កការ ADRA និងមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញសរុបចំនួន ០៧ រូប ស្រី ០២រូប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម