ថ្ងៃព្រហស្បត្តិ៍១រោច ខែភទបទ្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ សីហាឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខារសាលាបណ្តុះបណ្តាល ស្តីពីការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធ MIS និងការគ្រប់គ្រងព័ត៌មានដល់ក្រុមការងារ ASIPIRE ស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំ ដោយសរុបអ្នកចូលរួមចំនួន២៥រូប ស្រី ០៨រូប។ នាឱកាសនោះ លោកប្រធានមន្ទីរ ក៏បានលើកឡើងជាអនុសាសន៍ថា ចំពោះកិច្ចការងារនេះ ដែលក្រុមងារកំពុងអនុវត្ត ជាទុនមួយដល់សំខាន់សម្រាប់ថ្ងៃអនាគត បើទោះបីជាទៅប្រកបការងារនៅកន្លែងផ្សេងៗក៏ដោយ ដូច្នេះសូមឱ្យក្រុមការងារផ្សព្វផ្សាយឃុំទាំងអស់ យកចិត្តទុកដាក់បំពេញការងារឱ្យបានជោគជ័យ និងស្វែងយល់គ្រប់ជ្រុងជ្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម