ថ្ងៃសុក្រ២រោច ខែភទបទ្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែ សីហាឆ្នាំ ២០២០ នៅភូមិកគោ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានរៀបចំពិធីចែកធាតុចូលកសិកម្ម ដល់សមាជិកបណ្តុំអាជីវកម្មបន្លែ ចំនួន៤០គ្រួសារ ដែលមានការគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបចេ្ចកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបែ្រប្រួលអាកាសធាតុ (Aspire) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់។
ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមជាអធិបតី លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ និងជាប្រធាន អនុកម្មវិធីAspire ខេត្តពោធិ៍សាត់ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ និងជាអនុប្រធាន អនុកម្មវិធីAspireខេត្ត លោក សួង សារ៉ាវុធ អភិបាលរង ស្រុកកណ្តៀង លោក ពេញ វុធ សមាជិកក្រុមប្រឹក្សា ឃុំស្វាយលួង និងលោក មុំ សុខ ប្រធានការិយាល័យធនធាន ធម្មជាតិ និងបរិស្ថានស្រុកកណ្តៀង ព្រមទាំងមានការចូលរួមពីមន្រ្តីបច្ចេកទេសកម្មវិធីASPIRE មន្រ្តីការិយាល័យធនធាន ធម្មជាតិ និងបរិស្ថានស្រុក ភ្នាក់ងារផ្សព្វផ្សាយឃុំ មេភូមិ និងសមាជិកបណ្តុំអាជីវកម្មបន្លែ។ក្នុងកម្មវិធីនេះលោកប្រធានមន្ទីរបានមានមតិផ្តាំផ្ញើរ និងណែនាំដល់ក្រុមបណ្តុំ ១.ត្រូវនាំគ្នាខិតខំដាំដុះបន្លែឲ្យបានតាមបច្ចេកទេស និងត្រូវគិតគូពីសុវត្ថិភាពបន្លែស្របតាម គោលការណ៍ការអនុវត្តកសិកម្មល្អ(GAP)
២.ត្រូវនាំគ្នាប្រើប្រាស់ដីឲ្យអស់លទ្ធភាព ដូចជា ការផ្លាស់ប្តូរដំណាំស្រូវ មកដាំដំណាំ បន្លែឬដំណាំCash crop
៣.ត្រូវចេះទំនាក់ទំនងស្វែងរកទីផ្សារ (អ្នកទិញ)
៤.ក្រៅពីបន្លែ ត្រូវធ្វើការចិញ្ចឹមសត្វមាន់ ដើម្បីជាចំណូលបន្ថែមទៀត ។
កម្មវិធីបន្ទាប់ គណអធិបតីបានធ្វើការចែកផ្តល់ ធាតុចូលដល់កសិករបណ្តុំអាជីវកម្ម មានដូចជា ពូជបន្លែ៤មុខ សំណាញ់ទ្រើង កៅស៊ូគ្របរង ទុយោPVC ទុយោដំណក់ទឹក ស្បៃការពារម្លប់ ជីទឹក ។បន្ទាប់ពីចប់កម្មវិធីលោកប្រធាន និងក្រុមការងារបានពិនិត្យទីតាំងសាងសង់ផ្ទះសំណាញ់ ផងដែរ។