ថ្ងៃសុក្រ០២រោចខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងទី០៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចជលផលផ្នែករដ្ឋបាលជលផលក្រគរ ដឹកនាំដោយ លោកភុនសុវណ្ណា សហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្តិការសិករងខេត្តពោធិសាត់ បានចេញបង្រ្កាបបទល្មើសនេសាទលូស្បៃមុងបាន០១ករណី នៅចំណុចភូមិកំពង់ថ្គោលដល់កំពង់ស្ទឹង ឃុំអន្សាចំបក់ ស្រុកក្រគរ វត្ថុតាងរុះរើបំផ្លាញចោលមាន :
- លូស្បៃមុងចំនួន ១០មាត់
- របាំងស្បៃមុង ០៦ខ្សែប្រវែង៦០០ម៉ែត្រ
- បង្គោលចំរិងចំនួន១២០ដើម
- ចាក់លែងកូនត្រីចំរុះចំនួន៤៥គីឡូក្រាម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម