មាតិកា
ចុះប្រតិបត្តិការនៅចំណុច ចុងព្រែកខ្ញែង ភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន
ចេញ​ផ្សាយ ០៤ កញ្ញា ២០២០
96

ថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័កព ស ២៥៦៤ត្រូវថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២០ផ្នែករដ្ឋបាលជលផល រាំងទិល បានសហការជា
មួយកម្លាំងយោធាខេត្តបានចុះប្រតិបត្តិការនៅចំណុច ចុងព្រែកខ្ញែង ភូមិព្រែកក្រ ឃុំមេទឹកស្រុកបាកាន បានជួបប្រទះការនេសាទដោយឧបករណ៏ទំនើបសមត្ថកិច្ចចម្រុះបានធ្វើការបំផ្លាញចោលវត្ថុតាងចោលនូវនឹងកន្លែង បាន០១ករណីវត្ថុតាងបំផ្លាញចោលរួមមាន ៖
  - លូ ស្បៃមុង ចំនួន ០៦ មាត់
  -  របាំងស្បៃមុងប្រវែង ៤៥០ ម  ( ០៣ខ្សែ )
  -  បង្គោលចម្រឹង ចំនួន ៣០០ ដើម
  - ចាក់លែងកូនត្រីចម្រុះចំនួន ០៨ គក្រ

ចំនួនអ្នកចូលទស្សនា
Flag Counter