ថ្ងៃសៅរ៍ ០៣កើត ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការណ៍ជាមួយ អធិការដ្ឋាន នគរបាលស្រុកកណ្ដៀង យោធាខេត្ត កងរាជ អាវុធហត្ថស្រុកកណ្ដៀង និង បរិស្ថាន បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើស
ជលផល នៅចំណុច ជ្រោយតាមុន្នីដល់កន្សែងមុខយក្ស ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបាន ០២ ករណី វត្ថុតាង (បំផ្លាញចោល)៖
_ របាំងសាច់អួនចំនួន ៣ ខ្សែ ប្រវែង ៥០០ម៉ែត្រ
_ លូកងសាច់អួនចំនួន ៦ មាត់
_ របាំងស្បៃមុងចំនួន ១៧ ខ្សែ ប្រវែង ២០០០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ៣៤ មាត់
_ បង្គោលចំនួន ១៦០០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៧៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម