ថ្ងៃអាទិត្យ ៤រោចខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៦ខែកញ្ញា ឆ្នាំ ២០២០ សង្កាត់រដ្ឋបាលជលផលកំពង់លួងដឹកនាំដោយលោក យូ សុវិចិត្រ សហការជាមួយកម្លាំងយោធានៃតំបន់ប្រតិបត្ដិការសឹករងខេត្ដពោធិ៍សាត់ បានចេញប្រតិបត្ដិការបង្រ្កាបបទល្មើសនេសាទនៅភូមិ កំពង់ប្រាក់ ឃ៉ំ ស្នារអន្សារ ស្រុកក្រគរ ជាលទ្ធផលបង្រ្កាបបាន ១ករណី វត្ថុតាងបំផ្លាញចោលរួមមាន :
- របាំងស្បៃមុង ១០ខ្សែ ប្រវែង ១៥០០ ម៉ែត្រ
- លូកងស្បៃមុងចំនួន ២០មាត់
- បង្គោលចំរឹង ចំនួន ៥៥០ដើម
- ចាក់លែងកូនត្រីចំរុះ ៥០ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម