ថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័កព ស ២៥៦៤ត្រូវថ្ងៃទី ៦ខែកញ្ញា ឆ្នាំ២០២០ផ្នែករដ្ឋបាលជលផល រាំងទិល បានសហការជាមួយកម្លាំងយោធាខេត្ត ចុះប្រតិបត្តិការនៅចំណុចកោះគ្របបាយ ភូមិល្អមសំណរ ឃុំមេទឹក ស្រុកបាកាន បាន ប្រទះឃើញការនេសាទដោយប្រើឧបករណ៏ទំនើប សមត្ថកិច្ចចម្រុះបានធ្វើការបំផ្លាញចោលនៅនឹងកន្លែងបាន០១ករណី
វត្ថុតាងបំផ្លាញចោលរួមមាន ៖
- លូ ស្បៃមុង ចំនួន ០៩មាត់
- របាំងស្បៃមុងប្រវែង ៨៥០ម (០៥ខ្សែ)
- បង្គោលចម្រឹង ចំនួន ៥០០ដ
- លែងកូនត្រីចម្រុះចំនួន ១២គក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម