ថ្ងៃអាទិត្យ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មពិធីចែកធាតុចូលកសិកម្មរួមមាន ជីទ្រាប់បាត ពូជឬស្សីទំពាំងផ្អែម និងថ្នាំកសិកម្ម ដល់បណ្តុំអាជីវកម្មដាំទំពាំងឬស្សីផ្អែមចំនួន ៤០ គ្រួសារ នៅភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ។ នាឱកាសនោះលោកប្រធានមន្ទីរបានមានប្រសាសន៍ថា សូមបងប្អូនទាំងអស់គ្នា ដែលទទួលបានធាតុចូលទាំងនេះ ត្រូវយកចិត្តទុកដាក់ចំពោះការដាំដុះ និងធ្វើការថែទាំឱ្យបានល្អ ដើម្បីទទួល បានទិន្នផលល្អ ក៏ដូចបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារផងដែរ។ ជាមួយគ្នានេះ បងប្អូនទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះការប្រើប្រាស់ទឹក រក្សាទឹកទុកប្រើប្រាស់ តាមមធ្យោយបានផ្សេងៗដូចជា ជីកស្រះ ជីកអណ្តូងទឹកជាដើម ព្រោះថាបច្ចុប្បន្ននេះ មានបងប្អូនប្រជាពលរដ្ឋក្នុងខេត្តរបស់យើង ជាច្រើនកំពុងជួបប្រទះនូវបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ក៏ដូចជាស្រោចស្រពដំណាំ ក៏ដូចជាជួបប្រទះនូវភាពរាំងស្ងួតជាដើម។ មួយវិញទៀត បងប្អូនអាចចាប់ផ្តើមប្រើប្រាស់បច្ចេកទេសស្រោចស្រពដំណាំ តាមប្រព័ន្ធដំណក់ទឹក ដើម្បីចូលរួមសន្សំសំចៃទឹកផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម