ថ្ងៃចន្ទ៥រោច ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ ដោយមាន នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង សហការជាមួយ យោធាខេត្ត បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទជលផលចាប់ពី ឃ៉ំ ស្នាអន្សា រហូតដល់ ចំនុច អន្លង់រាំង ភូមិ កំពង់ឡ ឃ៉ំ កំពង់ពោធិ៍ ស្រុកក្រគរជាលទ្ធផល បាន ០២ករណី បំផ្លាញចោល ៖
_ របាំងសាច់អួន ០៣ខ្សែ ប្រវែង ៩០០ ម៉ែត្រ
_ ក្បាលបរចំនួន ០៣ គ្រឿង
_ របាំងស្បៃមុង៧ខ្សែប្រវែង៧០០ ម៉ែត្រ
_ លូកងស្បៃមុង ១៤ មាត់
_ បង្គោលចំនួន ៦៥០ ដើម
_ ចាក់លែងត្រីចំរុះ ៧៥ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម