មាតិកា
ពិធីជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យពោធិ៍សាត់
ចេញ​ផ្សាយ ០៨ កញ្ញា ២០២០
73
ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួម ពិធីជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យពោធិ៍សាត់ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យដ៏ធំមួយរបស់ប្រជាជនខ្មែរ នៅវេទិកាដោះស្រាយបញ្ហា ក្នុងសាលាខេត្តពោធិ៍សាត់ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ ឯកឧត្ដមបានជូនវត្ថុកំដរដៃ រួមមានអង្ករ សារុង និងថវិកាមួយចំនួន ជូនលោកគ្រូអ្នកគ្រូ ព្រមទាំងបានចែកលិខិតបញ្ជាការសិក្សា និងថវិកា ជូនក្មួយៗសិស្សានុសិស្ស ចំនួន៣៤រូប ដែលបានបញ្ចប់វគ្គសិក្សា «ការអប់រំសហគ្រិនភាព៖ ការយល់ដឹងពីធុរកិច្ច (KAB)»។
ឆ្លៀតក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានទទួលអង្ករ ១,៥តោន, ទឹកក្រូច៦កេស, ទឹកផ្លែឈើ៦កេស, ទឹកបរិសុទ្ធ៦កេស, មី២កេសធំ, ទឹកត្រី៥យួរ និងទឹកស៊ីអ៊ីវ៥យួពីព្រះញាណកោសល្យ យឹម ចំរើន ព្រះរាជាគណៈថ្នាក់ចត្វា ព្រះចៅអធិការវត្តសន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីចូលរួមក្នុងការងារមនុស្សធម៌ និងដើម្បីត្រៀមជួយសង្គ្រោះ ដល់ជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រដាច់ពេលពិតប្រាកដ ក្នុងកាលៈទេសៈប្រទេសជាតិកំពុងជួបវិបត្តិកូវីដ១៩ផងដែរ៕
ចំនួនអ្នកចូលទស្សនា
Flag Counter