មាតិកា
ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្រឡុកអន្ទង់ ដេកដល់ចុងព្រែកសាឡិត ភូមិរាំងទិល ឃុំរាំងទិល ស្រុកកណ្ដៀង
ចេញ​ផ្សាយ ០៨ កញ្ញា ២០២០
76

ថ្ងៃអង្គារ៦រោច ខែភទបទ្រ  ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ខែ កញ្ញា ឆ្នាំ ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលកណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េង អានសហការណ៍ជាមួយប៉ូលីសស្រុក និងយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ក្រឡុកអន្ទង់ ដេកដល់ចុងព្រែកសាឡិត  ភូមិរាំងទិល  ឃុំរាំងទិល  ស្រុកកណ្ដៀង ជាលទ្ធផលបាន ០១ ករណី វត្ថុតាង (បំផ្លាញចោល)៖របាំងស្បៃមុងចំនួន ៥ ខ្សែ ប្រវែង ៨៥០ ម៉ែត្រ,លូកងស្បៃមុងចំនួន ០៨ មាត់បង្គោលចំនួន ៣២០ ដើម និង ចាក់លែងត្រីចំរុះទម្ងន់ ១៣ គីឡក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter