ថ្ងៃអង្គារ៦រោច ខែភទបទ្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៨ខែ កញ្ញា ឆ្នាំ ២០២០ ផ្នែករដ្ឋបាលជលផល រាំងទិល បានសហការជាមួយប៉ុស្តិនគរបាលរដ្ឋបាលខ្នារទទឹងនិងអាជ្ញារធ័មឃុំខ្នារទទឹង បានចុះប្រតិបត្តិការនៅចំណុចប្រឡាយក្រូចសើច ភូមិក្រូចសើច ឃុំខ្នារទទឹង ស្រុកបាកាន បានប្រទះឃើញការនេសាទដោយឧបករណ៏របាំងព្រួល រួមផ្សំលូ ស្បៃមុងកាត់ទទឹង ប្រឡាយសមត្ថកិច្ចចម្រុះបានឯកភាពចុះរុះរើវត្ថុតាងចោលនៅនិងកន្លែងបាន ០១ករណី វត្ថុតាងបំផ្លាញចោលរួមមាន ៖ លូ ស្បៃមុង ចំនួន ០៨ មាត់,របាំងស្បៃមុងប្រវែង ១៨០ ម,របាំងរួមផ្សំ៣ម×៥ម ចំនួន ២០ផែនចំនួន ០៦ខ្សែ,បង្គោលចម្រឹងចំនួន ១២០ដើមនិង លែងកូនត្រីចម្រុះ ទម្ងន់ ០៥គក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម