នៅព្រឹកថ្ងៃ ពុធ ០៧ រោច ខែភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោកសៅ វណ្ណៈ ប្រធានការិយាល័យ អភិវឌ្ឍន៍ សហគមន៍កសិកម្ម និង មន្ត្រីបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីសម្ព័ន្ធសហគមន៍កសិកម្មនៅកម្ពុជា ដល់សហគមន៍កសិកម្មទាំង៦០សហគមន៍នៅក្នុងខេត្តពោធិ៍សាត់ ក្នុងគោលបំណងណែនាំឱ្យសហគមន៍កសិកម្មទាំងអស់បានស្គាល់
និងយល់ដឹងពីតួនាទីទទួលខុសត្រូវរបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាដែលបានចែងក្នុងច្បាប់ស្តីពីសហគមន៍កសិកម្ម។
ហើយសិក្ខាសាលានេះមានការអញ្ជើញចូលរួមជាគណៈអធិបតី ដោយលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ហង់ សុគុន តំណាងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា និងក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យសម្ព័ន្ធសហគមន៍កសិកម្ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម