ថ្ងៃ ពុធ ០៧ រោច ខែភទ្របទ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ២០២០ លោកស្រី ជ័យ ចន្នី អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានមកចូលរួម យុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់លោកជំទាវ មិន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណះកម្មាធិការជាតិចរាចរណ៍ផ្លូវគោក និង ឯកឧត្តម ខូយ រីដា អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលមានសមាស ភាពចូលរួមពីសំណាក់មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ មន្ត្រីរដ្ឋបាលសាលាខេត្ត លោកគ្រូ អ្នកគ្រយុវជន កាយរិទ្ធ យុវជន សសយក យុវជននិងជនបង្គោលកាកបាទក្រហម និស្សិតសាកលវិទ្យល័យ ប្រជាពលរដ្ឋ និងអ្នករត់ម៉ូតូឌុប សរុបទាំងអស់ ចំនួន ២១០ នាក់/ស្រី ៩៨ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម