ថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០ ផ្នែករដ្ឋបាលជលផល រាំងទិលបានសហការជាមួយកម្លាំងយោធាខេត្ត បានចុះប្រតិបត្តិការនៅចំណុច បឹងអាស្មោញ ភូមិក្អមសំណរ ឃុំមេទឹក
ស្រុកបាកានបានប្រទះឃើញការនេសាទដោយប្រើឧបករណ៌ នេសាទទំនើប សមត្ថកិច្ចបានធ្វើការរុះរើបំផ្លាញចោលនៅនិងកន្លែង បាន០១ករណី ដែលមានវត្ថុតាងដូចខាងក្រោម ៖
- លូ ស្បៃមុងចំនួន ១២មាត់
- របាំងស្បៃមុងប្រវែង៩០០ម៦ខ្សែ )
- បង្គោលចម្រឹងចំនួន ៦៥០ដើម
- ចាក់លែងកូនត្រីទម្ងន់ ០៧គក្រ
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម