ថ្ងៃព្រហស្បត្តិ៍៨រោច ខែភទបទ្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១០ខែ កញ្ញា ឆ្នាំ ២០២០ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចូល ប្រជុំផ្សព្វផ្សាយអំពីធានារ៉ាប់រងលើដំណាំស្រូវនៅរដូវវស្សាឆ្នាំ២០២០ ដែលជាការពិសោធន៍សាកល្បង ក្នុងនោះមានការចូលរួមពីក្រុមការងារគម្រោង RIICE phase III ថ្នាក់ជាតិ, បុគ្គលិកក្រុមហ៊ុនធានារ៉ាប់រង FORTE, បុគ្គលិកក្រុមហ៊ុន Sinchanta , មន្ដ្រីការិ.ក្សេត្រសាស្រ្ត, និងសហគមន៍ប្រើប្រាស់ទឹកក្រូចសើច, សហគមន៍កសិកម្មពន្លឺកសិករ សរុបទាំងអស់ ២២នាក់/ស្រី០៤នាក់ (ទីតាំងប្រជុំស្ថិត នៅទីស្នាក់ការសហគមន៍ ប្រើប្រាស់ទឹកក្រូចសើច) គោលបំណងនៃការប្រជុំនេះ ពន្យល់ពីអត្ថប្រយោជន៍នេះការទិញធានារ៉ាប់រងលើដំណាំស្រូវ និងការទិញធានារ៉ាប់រងសាកល្បង ដែលមានកសិករចូលរួមទិញចំនួន ១១នាក់ ក្នុងឃុំត្រពាំងជង ស្មើនឹង ១៣ហិចតា ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម