ថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមសម្របសម្រួលដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ជូនបងប្អូនពុកម៉ែប្រជាពលរដ្ឋ បានចំនួន៣៤ករណី នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់ក្រោមការដឹកនាំ ដោយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រីអភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ, អាជ្ញាធរស្រុកក្រុង ឃុំ សង្កាត់ ភូមិ និងបងប្អូនពុកម៉ែប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
បញ្ហាសំខាន់រួមមាន៖ បញ្ហាទំនាស់ដីធ្លី ទំនាស់ក្រុមគ្រួសារ បញ្ហាឆបោក-លួច បញ្ហាប្រវ៉ាស់គោ-ក្របី បញ្ហាកម្ចីប្រាក់ ទំនាស់ដីកេរ្តិ៍ និងទំនាស់ក្នុងវត្តអារាម...។ល៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម