ថ្ងៃសុក្រ៩រោចខែភទបទ្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១១ខែ កញ្ញា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រី និងប្រកាសតែងតាំង ប្រគល់ និងផ្លាស់ប្តូរតួនាទីភារកិច្ច មន្ត្រីរាជការសាលាខេត្ត និងមន្ត្រីរាជការមន្ទីរអង្គភាព ជុំវិញខេត្តនៅវេទិកាសាលាខេត្តពោធិ៍សាត់ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត។ ដោយឡែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការតម្លើងឋានៈជាថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលព្រៃឈើ ចំនួន០៦រូប យោងតាមដីការលេខៈ០២៥/២០ដក.តត/ខពស របស់រដ្ឋបាលសាលាខេត្តពោធិ៍សាត់ ចុះថ្ងៃទី ០៧ខែសីហា ឆ្នាំ ២០២០ ក្នុងនោះមាន៖១. លោក ងួន ប៊ុណ្ណារ៉ា ជានាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ២.លោក ជា ហួត ជានាយរងខណ្ឌរដ្ឋបាលព្រៃឈើ ៣.លោក វណ្ណ សាវុធ ជានាយផ្នែករដ្ឋបាលព្រៃឈើវាលវែង ៤.លោក ផេង វ៉ាន់នី ជានាយរងផ្នែករដ្ឋបាលព្រៃឈលវាលវែង ៥.លោក ម៉ៅ ច័ន្ទដារ៉ា ជានាយរងផ្នែករដ្ឋបាលព្រៃឈើក្រវាញ និង ៦.លោក ហូត ប៊ុនណុល ជានាយរងផ្នែករដ្ឋបាលព្រៃ ឈើក្រគរ។ ឯកឧត្តមគណៈអធិបតីបាន បានរៀបចំនូវអំណោយ ជូនដល់មន្រ្តីរាជការសាលាខេត្ត និងមន្ត្រីរាជការមន្ទីរអង្គភាពជុំវិញខេត្ត ដែលទើបទទួលតួនាទីភារកិច្ចថ្មី ក្នុងម្នាក់ៗទទួលបាន អង្គរ១០គីឡូក្រាម, អង្ករដំណើប៥គីឡូក្រាម, សណ្តែកខៀវ៣គីឡូក្រាម, ទឹកដោះគោខាប់៥កំប៉ុង, ស្កសរ២គីឡូក្រាម, មីសួរ៣ខាំ, មី១កេសតូច និងថវិកា១៥ម៉ឺនស្មើៗគ្នា ៕