ថ្ងៃសៅរ៍១០រោច ខែភទបទ្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១២ខែ កញ្ញា ឆ្នាំ ២០២០សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល បាកាន ដឹកនាំដោយ លោក លឹម សុក្រឹត សហការជាយោធាខេត្ត ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចកោះកណ្តាល ឃុំមេទឹក ស្រុកបាកាន ជាលទ្ធផល បាន ០១ ករណី វត្ថុតាង (បំផ្លាញចោល)៖
- របាំងស្បៃមុងប្រវែង១២០០ម៉ែត្រ ចំនួន ១០ខ្សែ
- លូកងស្បៃមុងចំនួន ២២ មាត់
- បង្គោលចំនួន ២៥០ដើម
- ចាក់លែងកូនត្រីល្អិត ៣៥ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម