ថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២០ ក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋ បាលខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ខូយ រីដា អភិបាលរងខេត្ត និងជាអនុប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយ មានការចូលរួម លោកនាយផ្នែកក្រគរ លោកនាយ សង្កាត់កំពង់លួង មន្ដ្រីបរិស្ថាន យោធាខេត្ត បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីឃុំ កំពង់លួង រហូតដល់ ភូមិជ្រោយស្ដី ឃុំ ក្បាលត្រាច ស្រុកក្រគរ ជាលទ្ធផលបាន រុះរើបំផ្លាញចោលវត្ថុតាងរួមមាន
_ របាំងសាច់អួនចំនួន ០៤ ខ្សែ ប្រវែង ៨០០ ម៉ែត្រ
_ ក្បាលបរចំនួន ០៦ គ្រឿង
_របាំងស្បៃមុងចំនួន ០៥ ខ្សែ ប្រវែង ៦០០ម៉ែត្រ
_ លូកងស្បៃមុង ចំនួន ១០មាត់
_ បង្គោលចំរឹងចំនួន ៣៥០ ដើម
_ ចាក់លែងកូនត្រីចម្រុះ ៣២០ គីឡូក្រាម ។
ជាចុងក្រោយ ឯកឧត្ដម បានផ្ដាំផ្ញើ ដល់ក្រុមការងារ ឲ្យពង្រឹងការងារបង្រ្កាបបទល្មើសជលផលក្នុង រដូវបិទនេសាទអោយដូចភ្លៀងរលឹម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម