ថ្ងៃអាទិត្យ១១រោច ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ដោយមានការចូលរួមពី លោកនាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប យោធាខេត្ត មន្រ្ដីបរិស្ថានកំពង់លួង កម្លាំងសរុប ២១ នាក់ មធ្យោ បាយកាណូតចំនួន៥គ្រឿង បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទជលផលចាប់ពីឃុំ កំពង់លួងរហូតដល់ចំនុចកន្លុកវាលធំ ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរជាលទ្ធផល បាន ០១ករណី បំផ្លាញចោល ៖
_ របាំងសាច់អួនចំនួន ០៤ ខ្សែ ប្រវែង ៨០០ ម៉ែត្រ
_ ក្បាលបរ ចំនួន ០៤គ្រឿង
_ បង្គោលចំនួន ៤០០ ដើម
_ ចាក់លែងត្រីចំរុះ ១៥០គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម