មាតិកា
ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ខាងត្បូងកោះ ក្អែក ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង
ចេញ​ផ្សាយ ១៣ កញ្ញា ២០២០
85

ថ្ងៃអាទិត្យ ១១រោច ខែភទ្របទឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ សមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល
កណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េង អានសហការណ៍ជាមួយប៉ូលីសស្រុក និងយោធាខេត្ត បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ខាងត្បូងកោះ ក្អែក  ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបាន ០២ ករណី វត្ថុតាង (បំផ្លាញចោល)៖
 _ របាំងសាច់អួនចំនួន ២ ខ្សែ ប្រវែង ៥៥០ ម៉ែត្រ
 _ លូកងសាច់អួនចំនួន ៣ មាត់
 _ របាំងស្បៃមុងចំនួន ៥ ខ្សែ ប្រវែង ៩៧០ ម៉ែត្រ
 _ លូកងស្បៃមុងចំនួន ១០ មាត់
 _ បង្គោលចំនួន ៥១០ ដើម
 - ចាក់លែងត្រីចំរុះទម្ងន់ ៤០ គីឡក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter