ថ្ងៃចន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំកម្លាំងក្រុមការងារមន្ទីរ ដោយមានការចូលរួមពី ប្រជាការពារ ប្រជាពលរដ្ឋ ចំនួន២៥នាក់ ចុះជួយអន្តរាគមន៍ទប់ទឹក ជំនន់ទឹកស្ទឹងពោធិ៍សាត់ ដែលហូរកាត់ផ្លូវកៅស៊ូ ស្ថិតនៅភូមិព្រែកត្នោត សង្កាត់រលាប ប្រើសំបកការ៉ុងអស់ចំនួន ៥០០សំបកការ៉ុង និងផ្តល់ជូនអាហារសំរ៉ន់មួយចំនួន ថែមទៀត ជាលទ្ធផលទប់បានប្រវែង១២០ម៉ែត្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម