មាតិកា
ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីភូមិ កំពង់ប្រាក់រហូតដល់ចំនុច ផ្លូវក្របី ឃ៉ំ ស្នាអន្សារ ស្រុកក្រគរ
ចេញ​ផ្សាយ ២២ កញ្ញា ២០២០
84

ថ្ងៃចន្ទ៤កើត  ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ សហការជាមួយ 
គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ  ដោយមានលោក ភ៉ំ វិមល នាយខណ្ឌ លោក ខាត់ ពុយ អភិបាលរងស្រុកក្រគរ នាយផ្នែកក្រគរ នាយសង្កាត់កំពង់លួង អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប យោធាខេត្ត  មន្រ្ដីបរិស្ថានកំពង់លួង កម្លាំងB05ទទួលទិសកំពង់លួង  កម្លាំងសរុប២១នាក់មធ្យោបាយកាណូតចំនួន០៦ គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីភូមិ កំពង់ប្រាក់រហូតដល់ចំនុច ផ្លូវក្របី ឃ៉ំ ស្នាអន្សារ ស្រុកក្រគរជាលទ្ធផល បាន ០១ករណី បំផ្លាញចោល ៖
 _ របាំងសាច់អួន ០៥ ខ្សែ ប្រវែង ១៣៥០ ម៉ែត្រ
 _ ក្បាលបរ ចំនួន ០៥ គ្រឿង
 _ បង្គោលចំនួន ២៥០ដើម
 _ ចាក់លែងត្រីចំរុះ ៨០គីឡូក្រាម

ចំនួនអ្នកចូលទស្សនា
Flag Counter