ថ្ងៃច័ន្ទ ៤ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងគណះបញ្ជាការឯកភាពរដ្ឋបាល ស្រុកកណ្ដៀង ដឹកនាំដោយ លោក គឺ គឹមណូ អភិបាលរងស្រុក ដោយមានការចូលរួម នាយ នាយរងសង្កាត់រដ្ឋបាលជលផលកណ្ដៀង ប៉ូលីសស្រុក បរិស្ថាន យោធាខេត្ត និងសហគមន៍ នេសាទស្រីចឹក កម្លាំងសរុប ១៩ នាក់ កាណូតចំនួន ៤ គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ចុងស្ទឹងដល់កោះរីក ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ជាលទ្ធផលបាន ០២ ករណី វត្ថុតាង (បំផ្លាញចោល)៖
_ របាំងសាច់អួនចំនួន ៤ ខ្សែ ប្រវែង ៩៥០ ម៉ែត្រ
_ លូកងសាច់អួនចំនួន ៥ មាត់
_ របាំងស្បៃមុងចំនួន ៦ ខ្សែ ប្រវែង ៧៥០ ម៉ែត្រ
_ លូកងស្បៃមុងចំនួន ១០ មាត់
_ បង្គោលចំនួន ៥៦០ ដើម
- ចាក់លែងត្រីចំរុះទម្ងន់ ៥០ គីឡក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម