ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩ព្រឹក លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំក្រុមការងារ មានលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល និងលោកប្រធានការិយាល័យជំនាញ ទាំង១០ក្នុងអង្គភាពមន្ទីរ ព្រមទាំងមន្រ្តី សរុបចំនួន២០នាក់ បានចុះតាមបទបញ្ជារបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិនអភិបាលខេត្តពោធិ៍សាត់ ដល់ក្រុមការងារចុះជួយដល់បងប្អូនប្រជាពលរដ្ឋដែលទទួលនូវគ្រោះទឹកជំនន់ទឹកស្ទឹងពោធិ៍សាត់ ដែរលិចលង់ ហើយ មានជីវភាពខ្វះខាតស្បៀង ក្រុមការងារទទួលអង្ករផ្ទាល់ពីឯកឧត្តមអភិបាលខេត្ត ចំនួន៣៥០ការ៉ុង(១ការ៉ុង=១០គីឡូក្រាម) ចុះទៅតាមខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋដែររងនូវផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងពោធិ៍សាត់ លិចផ្ទះសម្បែង ហើយមានជីវភាពខ្វះខាតស្បៀង។
*ជាលទ្ធផលក្រុមការងារចុះ
១-ភូមិព្រែកត្នោត ៦០ការ៉ុង
២-ភូមិស្ពានថ្ម ៤៧ការ៉ុង
៣-ភូមិថ្នល់ជប៉ុន ២៩ការ៉ុង
៤-ភូមិសុរិយាក្រោម៣៥ការ៉ុង
៥-ភូមិសុរិយាលើ ៣០ការ៉ុង
៦-ភូមិស្ទឹងតូច ២៩ការ៉ុង
៧-ភូមិថ្នល់បំបែក ២៨ការ៉ុង
៨-ភូមិឆ្លងកាត់ ៣៥ការ៉ុង
សរុបអស់ចំនួន ២៩៣ការ៉ុង នៅសល់ចំនួន៥៧ការ៉ុងទៀត ក្រុមការងារចុះពិនិត្យជាក់ស្តែងនិងបន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋបន្តទៀត។