ថ្ងៃអង្គារ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២០ ក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកក្រគរ ដោយមានការចូលរួម នាយសង្កាត់កំពង់លួង អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប យោធាខេត្ត មន្រ្ដីបរិស្ថានកំពង់លួង កម្លាំងB05ទទួលទិសកំពង់លួង កម្លាំងសរុប ១៥ នាក់ មធ្យោ បាយកាណូតចំនួន០៥ គ្រឿងបានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ចាប់ពីឃុំ កំពង់លួងរហូតដល់ចំនុចផ្លូវជ័យ ភូមិកំពង់លើ ឃុំ ក្បាលត្រាច ស្រុកក្រគរ
ជាលទ្ធផល បាន ០២ករណី បំផ្លាញចោល ៖
_ របាំងស្បៃមុង ០៥ខ្សែ ប្រវែង ៤៥០ ម៉ែត្រ
_លូកងស្បៃមុង ចំនួន ១០ គ្រឿង
_ របាំងសាច់អួន ០៦ ខ្សែ ប្រវែង ១៥៥០ ម៉ែត្រ
_ ក្បាលបរ ចំនួន ០៦គ្រឿង
_ បង្គោលចំនួន ៤៥០ ដើម
_ ចាក់លែងត្រីចំរុះ ៥៥គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម